កាលបរិច្ឆេទ: ០៣ ធ្នូ ២០២៣ / សុខភាព
សហគ្រាសផលិតឱសថប៉េប៉េអឹមដែលតែងតែចូលរួមចំណែកយ៉ាងសកម្មជាមួយដៃគូសហការរបស់ខ្លួនដូចជាគណៈឱសថការី និងសហជីពឱសថការីនៅប្រទេសសេណាហ្គាល់ ឬក៏ភ្នាក់ងារត្រួតពិនិត្យឱសថនោះ បានចូលរួមផ្តល់ជំនួយដល់កិច្ចប្រជុំអន្តរជាតិស្តីពីឱសថលើកទី២២ ក្រោមប្រធានបទៈ «ឯករាជ្យភាពផ្នែកឱសថនៅអាហ្រ្វិក : បញ្ហាប្រឈម និងឱកាស» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១ រហូតដល់ថ្ងៃទី៤ មិថុនា ២០២៣ នៅទីក្រុងដាកា។
ទោះបីជាស្ថានភាពសង្គមនយោបាយមានភាពតានតឹងដូចជាបាតុកម្មហិង្សាក្តី ក៏មានអ្នកចូលរួមក្នុងកិច្ចប្រជុំនេះប្រមាណជាង២០០០នាក់ដែរ ជាពិសេសមកពីបរទេស។ សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងក្នុងឱកាសនោះ ហើយប្រធានបទសំខាន់ៗក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។ ពេលវេលាមួយដ៏ពិសេសក្នុងចំណោមឱកាសដ៏ពិសេសៗដទៃទៀតនោះគឺទស្សនកិច្ចនៅតាមស្តង់របស់ប្រធានាធិបតីសេណេហ្គាល់។
កិច្ចប្រជុំនេះគឺជាឱកាសមួយសម្រាប់សហគ្រាសផលិតឱសថប៉េប៉េអឹមបង្ហាញពីកេរ្តិ៍ឈ្មោះរបស់ខ្លួនតាមរយៈផលិតផលឈានមុខគេមួយចំនួនដែលដាក់តាំងនៅក្នុងស្តង់ដូចជា KEM និង Carbotoux 2% និងផលិតផលផ្សេងៗទៀត។
ស្តង់របស់សហគ្រាសផលិតឱសថប៉េប៉េអឹមទទួលបានភ្ញៀវយ៉ាងច្រើនកុះករដែលជាដៃគូសហការពីរប្រភេទ។
ប្រភេទទីមួយគឺអាជ្ញាធរឱសថមានដូចជា ក្រុមសហជីពឱសថការីនៃទ្វីបអាហ្រ្វិក(ISPHARMA) សមាគមអាជ្ញាធរជាតិគ្រប់គ្រងឱសថ(AARNP) ក្រុមគណៈឱសថការីនៃទ្វីបអាហ្រ្វិក(IOPA) សមាគមអាហ្រ្វិកនៃស្នាក់ការកណ្តាលសម្រាប់ការបញ្ជាទិញឱសថជាពិសេសគឺថ្នាំហ្សេណេរិច(ACAME) ស្ថាប័នព្រឹទ្ធបុរសនៃមហាវិទ្យាល័យឱសថសាស្រ្តនៃទ្វីបអាហ្រ្វិក (CADPHARM) និងភ្នាក់ងារត្រួតពិនិត្យឱសថនៅសេណេហ្គាល់។ ចំពោះភ្នាក់ងារនេះ សមាជិកស្ទើរតែទាំងអស់បានចូលទស្សនាស្តង់របស់សហគ្រាសផលិតឱសថប៉េប៉េអឹម និងមានការជជែកគ្នាដ៏គួរចាប់អារម្មណ៍ ជាពិសេសជាមួយលោកវេជ្ជបណ្ឌិត Madicke Diagne ។
ចំណែកឯភ្ញៀវប្រភេទទីពីរគឺឱសថការីនៅប្រទេសសេណេហ្គាល់ និងមកពីបណ្តាប្រទេសផ្សេងៗទៀត ហើយក៏ជាឱកាសមួយសម្រាប់សហគ្រាសដើម្បីឆ្លើយតបទៅនឹងសំណួររបស់ភ្ញៀវទាក់ទិននឹងផលិតផលឱសថ Carbotoux និងឱសថផ្សេងៗទៀតរបស់សហគ្រាសផលិតឱសថប៉េប៉េអឹម៕